Home
វិធីចំអិនអាហារ
ញាំមីសួ
ញាំមីសួ
គ្រឿងផ្សំ ៖
សាច់ជ្រូក ចិញ្ច្រាំ ២ ខាំ (ស្រុស)
បង្គាស្រស់ ៤ គ្រាប់ (ស្រុស) និង បង្គាក្រៀម
ផ្សិតចំបើង ហាន់តូចៗ (ស្រុស)
មីសួ ១ ដុំ
ការ៉ុតឈូស
ខ្ទឹមជ្រក់
ខ្ទឹមសចិញ្ច្រាំ និង ក្រហមហាន់ស្ដើងៗ
គ្រាប់ស្វាយចន្ទី
ស្លឹកខ្ទឹមហាន់ល្អិតៗ
គល់ ជីវ៉ាន់ស៊ុយ ចិញ្ច្រាំ
ក្រូចឆ្មារ
ទឹកត្រី ស្ករស និង ម្សៅស៊ុបខ្នរ
វិធីធ្វើ ៖
សាច់ជ្រូក បង្គាស្រស់ និង ផ្សិត ស្រុសឲ្យឆ្អិន ។ មីសួស្រុសហើយលាងទឹកទុកមួយអន្លើ ។
លាយទឹកត្រី ៖ ទឹកត្រី ស្ករស ក្រូចឆ្មារ គល់ជីវ៉ាន់ស៊ុយ ម្សៅស៊ុបខ្នរ និង ខ្ទឹមសចិញ្ច្រាំ លាយគ្នាឲ្យសព្វ ភ្លក់ឲ្យល្មម ។
យកគ្រឿងផ្សំទាំងអស់ និង សាច់ ច្របល់ចូលគ្នាជាការស្រេច ។
រសជាតិ ជូរ ប្រៃ និង មិនសូវផ្អែម ។ អាចផ្សំយករសជាតិតាមចំណូលចិត្តរបស់អ្នក ។
Labels:
វិធីចំអិនអាហារ
Post a Comment