Home
វិធីចំអិនអាហារ
ភ្លាសាច់គោ
ភ្លាសាច់គោ
គ្រឿងផ្សំ ៖
សាច់គោ ៣ ខាំ
ម្ទេសហាវៃ ហាន់បញ្ឆិតៗ
ម្ទេសប្លោកទុំ
ជីរណា
សណ្ដែកកួរ ដំឲ្យទក់
គល់ស្លឹកគ្រៃ ហាន់ស្ដើងៗ
ស្ករត្នោត ម្សៅស៊ុបខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេសដៃនាង និង ខ្ទឹមស
ខ្ទឹមក្រហម ហាន់បន្ទះៗ
សណ្ដែកដីលីង
វិធីធ្វើ ៖
ស្ករត្នោត ម្សៅស៊ុបខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេសដៃនាង និង ខ្ទឹមស បុកចូលគ្នាធ្វើជាទឹកជ្រលក់ ។
សាច់គោ ស្រុសទឹកក្ដៅឲ្យឆ្អិនតាមចូលចិត្ត ។
យកបន្លែទាំងអស់ដែលហាន់ហើយ ច្របល់ជាមួយសាច់គោ និង ទឹកជ្រលក់ កូរឲ្យសព្វ ។
ដាក់ខ្ទឹមក្រហម និង សណ្ដែកដីលីង ហើយភ្លក់មើលរសជាតិឲ្យល្មមតាមត្រូវការ ជាការស្រេច ។
Labels:
វិធីចំអិនអាហារ
Post a Comment