Home
វិធីចំអិនអាហារ
ម្ជូរព្រៃសាច់មាន់
ម្ជូរព្រៃសាច់មាន់
គ្រឿងផ្សំ ៖
សាច់មាន់កាប់ដុំៗ
ប្រេងឆា
ស្លឹកថ្នឹង ចិញ្ច្រាំ
ខ្ទឹមស និង ក្រហម
គ្រាប់ការីលីងយកពណ៌
គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេសដៃនាង
ទឹកអំពិលទុំ
ប្រហុក ចិញ្ច្រាំ បន្តិច
ស្ករត្នោត
អំបិល
ម្សៅស៊ុបខ្នរ
ស្លឹកកន្ទ្រោប (កន្ទ្រោក) ដុតហើយញី
ទឹកស៊ុប ២ វែក
វិធីធ្វើ ៖
គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេសដៃនាង ខ្ទឹមស និង ក្រហម លីងចូលគ្នាឲ្យឈ្ងុយ រួចដំឲ្យវាទក់ៗ ។
ដាក់ខ្ទះដាំប្រេងឆាឲ្យក្ដៅ ដាក់សាច់មាន់ចូលឆាបន្តិច ទើបដាក់គ្រឿងលីងខាងលើចូល ។
ដាក់ប្រហុកចិញ្ច្រាំ អំបិល ស្ករត្នោត ម្សៅស៊ុបខ្នរ និង ចាក់ទឹកស៊ុបចូល ដាំឲ្យពុះ ។
ដាក់ស្លឹកថ្នឹងចិញ្ច្រាំចូល ទឹកអំពិលទុំបន្តិច រួចបង់ស្លឹកកន្ទ្រោបដុត ហើយភ្លក់មើលរសជាតិ ឲ្យល្មមជាការស្រេច ។
Labels:
វិធីចំអិនអាហារ
Post a Comment