Home
វិធីចំអិនអាហារ
កាពិបុក
កាពិបុក
គ្រឿងផ្សំ ៖
បង្គាក្រៀម ខ្ទឹមស ម្ទេសដៃនាង (កិនចូលគ្នា)
កាពិ (១-២ សប) ឬ តិចច្រើនតាមចូលចិត្ត
ត្រប់ពុតលំញង (ដំឲ្យបែក តែកុំឲ្យខ្ទេច)
ក្រូចឆ្មារ
ម្សៅស៊ុបខ្នរ
ស្ករស
ស្អំ និង ត្រប់វែងចិតជាចំណិតចៀនជាមួយពងមាន់ (ស្អំចៀនកាត់ជា ៤ ជ្រុង) ។
ទឹកក្ដៅ
បន្លែ ៖ ស្ពៃស ផ្កាខាត់ណា ត្រកួន សណ្ដែកកួរ (ស្រុស) ត្រប់ស្រួយ និង ត្រសក់ ។
វិធីធ្វើ ៖
យកគ្រឿងដែលកិនរួច មកលាយជាមួយកាពិក្រូចឆ្មារ និង ទឹកក្ដៅបន្តិច រួចដាក់ត្រប់ពុតលំញងដំចូល ។
ត្រប់វែង ហាន់ជាបន្ទះៗ ជ្រលក់ពងទាចៀន និង ស្អំលាយពងទាចៀនហើយកាត់រាង ៤ ជ្រុង ។ ត្រកួន សណ្ដែកកួរ ស្រុស ។
ប្រើបន្លែទាំងអស់ សម្រាប់តុបតែងចាន ជាការស្រេច ។
Labels:
វិធីចំអិនអាហារ
Post a Comment