Home
វិធីចំអិនអាហារ
ឆាម្រះព្រៅសាច់មាន់
ឆាម្រះព្រៅសាច់មាន់
គ្រឿងផ្សំ ៖
ប្រេងឆា ១ សប
សាច់មាន់ (ហាន់បន្ទះស្ដើងៗ) ២០០ ករ
ម្ទេសហាវៃ ខៀវ និង ក្រហម កន្លះផ្លែ ១មុខ
សណ្ដែកគួរ ៥០ ករ
ម្រះព្រៅ ៥០ ករ
ស្ករស ១ សក
ម្សៅខ្នរ ១ សក
ប្រេងខ្យង ១ សក
ទឹកត្រី កន្លះ សប
ខ្ទឹមស ចិញ្ច្រាំ ២-៣ កំពឹស
វិធីធ្វើ ៖
ដាក់ខ្ទះឲ្យក្ដៅ ចាក់ប្រេងឆាចូល លីងខ្ទឹមស ឲ្យឈ្ងុយ បន្ទាប់មកដាក់សាច់មាន់ចូល ឆា ឲ្យឈ្ងុយ និង ឆ្អិនបន្តិច ទើបដាក់គ្រឿងផ្សំចូលទាំងអស់ លីងឲ្យឈ្ងុយ ។
ដាក់បន្លែចូល ឆាឲ្យឆ្អិនល្មម ហើយបង់ស្លឹកម្រះព្រៅចូល ជាការស្រេច ។
តុបតែងដោយសាឡាត់ ២ សន្លឹក ។
Labels:
វិធីចំអិនអាហារ
Post a Comment