បាយ​ឆា​មាន់​រមៀត



គ្រឿងផ្សំ ៖
ប្រេង​ឆា ១ សប
ភ្លៅ​មាន់ ១ ភ្លៅ (សាច់​ទ្រូង​ក៏​បាន)
ម្សៅ​រមៀត (ឬ រមៀត​បុក)
ទឹក​ស៊ុប ១ វែក
ខ្ញី ចិញ្ច្រាំ
ខ្ទឹម​ស ក្រហម ចិញ្ច្រាំ
ស្ករស
ស៊ុប​ខ្នរ
អំបិល បន្តិច
បាយ ១ ចាន​ចង្កឹះ

វិធី​ធ្វើ ៖
ម្សៅ​រមៀត លាយ​ជា​មួយ​ទឹក​ស៊ុប ដើម្បី​ទុក ឆា​សាច់ និង បាយ ។
ភ្លៅ​មាន់​លាង​ទឹក​ឲ្យ​ស្អាត រួច​ស្ងោរ​ឲ្យ​ឆ្អិន​ល្អ ទុក​មួយ​អន្លើ ។
ដាក់​ប្រេង​ឆា​ដាំ​ឲ្យ​ក្ដៅ លីង ខ្ញី ខ្ទឹមស និង ក្រហម​ចិញ្ច្រាំ​ឲ្យ​ឈ្ងុយ​សិន ដាក់​ម្សៅ​រមៀត​ដែល​លាយ​រួច និង គ្រឿង​ទេស កូរ​ឲ្យ​សព្វ ។
ដាក់​ភ្លៅ​មាន់​ចូល​ឆា​ឲ្យ​ឡើង​ពណ៌​រមៀត និង ក្រៀម​បន្តិច​សិន ទើប​ដួស​ភ្លៅ​ទុក ហើយ​ចាក់ បាយ​ចូល​ឆា​ឲ្យ​ឡើង​ពណ៌​រមៀត​ដូច​សាច់ រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច ។
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khmer - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger