Home
វិធីចំអិនអាហារ
ការីក្រហម ប៉េណាំង
ការីក្រហម ប៉េណាំង
គ្រឿងផ្សំ ៖
ទឹកប៉េងប៉ោះខាប់ ៤ ស្លាបព្រាបាយ
ខ្ទឹមបារាំង ១ ផ្លែ ពុះជា ៤ ដុំ
រំដេងហាន់បន្ទះៗស្ដើងៗ ប៉ុនមេដៃ
ខ្ទឹមស ៣ កំពឹស
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវខាប់ ១ ស្លាបព្រាកាហ្វេ
ទឹកត្រី ២ ស្លាបព្រាបាយ
កាពិ ១ ស្លាបព្រាកាហ្វេ
ម្ទេសប្លោកម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្សៅម្ទេស ២ ស្លាបព្រាបាយ
គ្រាប់ជីបន្លាម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្ទេសក្រហម ១ឬ២ ផ្លែ តាមចិត្តចង់ហឹរ
រមៀត កន្លះស្លាបព្រាកាហ្វេ
ឃ្យូមមីន ១ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ២ សន្លឹក
ដើមឧបឈើយ (ម្សៅ) កន្លះស្លាបព្រាកាហ្វេ
ម្សៅខ្លឹមចន្ទន៍ក្រស្នា ១ភាគ៤ ស្លាបព្រាកាហ្វេ
ម្សៅផ្កាក្លាំពូ ១ភាគ៤ ស្លាបព្រាកាហ្វេ
ខ្ទិះដូងល្អ ១ កំប៉ុង
ក្រូចឆ្មារ ១ ចំហៀង
ជីនាងវង (ជីក្រហម) ស្រស់ សម្រាប់តុបតែង ។ នេះជាមុខម្ហូបដ៏ល្បីល្បាញរបស់ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ។
ការរៀបចំ និង វិធីធ្វើ ៖
ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនសម្រាប់កិនគ្រឿង ឬ ត្បាល់បុក ហើយកិនឬបុកឲ្យម៉ដ្ឋតាមត្រូវការ កាន់តែម៉ដ្ឋកាន់តែល្អ ។
ថែមខ្ទិះដូង ១ កំប៉ុង លាយជាមួយគ្រឿងដើម្បីឲ្យរាវបន្តិច ។
សាច់ ត្រី តៅហ៊ូ ម្សៅស្រូវសាលី សណ្ដែក និង បន្លែផ្សេងៗ ថែមតាមត្រូវការ ។ ចម្អិនក្នុងឆ្នាំង ឬ ខ្ទះធំ ឬក៏ ក្នុងម៉ាស៊ីន អូវ៉ែន ។ អាំងសាច់តាមរបៀបការីប៉េណាំងក្នុងសីតុណ្ហភាពកម្ដៅ៣៧៥ អង្សា យ៉ាងហោចណាស់ ១ ម់ោង ឬ រហូតសាច់ឆ្អិនល្អ ។
តុបតែងការីប៉េណាំងរបស់អ្នកដោយប្រើស្លឹកជីនាងវង (ជីក្រហម) ស្រស់ៗ ដើម្បីសម្រស់ រសជាតិ និង ក្លិនរបស់ជីនាងវងរបស់យើង ។
Labels:
វិធីចំអិនអាហារ
Post a Comment